Hi
it is late at night and I am thinking about u. How have u been so far ?? Is everything okay ?? Do you miss me like I do ??? Can we talk again ??? imy
So, I rejected my crush after he conveyed his feeling to me. It’s funny how the result should have made me happy, yet it turned out to be something scary to me. I want him to receive the sincere love from me but I don’t know how to do that. I don’t know how to love anyone properly. It feels like all I can do is just let me live with this feeling alone and he can just ignore me. Because it’s always better to never get started rather than having to leave him in the future. I don’t want him to be hurt. At least, right now he can forget about me more easily. -t.o.
it is late at night and I am thinking about u. How have u been so far ?? Is everything okay ?? Do you miss me like I do ??? Can we talk again ??? imy
Thanks for always taking a good care of me Thanks for always stay by my side when time get hard Thanks for understanding me Thanks for loving me Thanks for everything U’re the best . Yet u leaving me now and I still didn’t know how to move on yet . IF leaving me made you feel good , DO IT baby . I pray for ur happiness everyday and night . I’m glad by Seeing you happy even with or without me 🙂
Def
វាប្រហែលជាស្រមោលមួយដែលខ្ញុំពិបាកនឹងយកឈ្នះបំផុត។ ខ្ញុំធ្លាប់មានស្នេហាមួយដែលអ្នករាល់គ្នាមើលមកហាក់ដូចល្អឥតខ្ចោះ ប្រហែលគ្មានថ្ងៃបែកគ្នានោះឡើយ។ ពេលវេលា ៦ឆ្នាំហាក់កន្លងផុតទៅយ៉ាងលឿន សៀវភៅមួយនោះត្រូវបានបាត់ខ្លឹមសារត្រឹមវណ្ណ:គ្រួសារ។ ខ្ញុំជាកូនអ្នកមធ្យមដែលមិនដែលខ្វះព្រឹកល្ងាច ហើយក៏មិនដែលត្រូវខ្វាយខ្វល់ពីបញ្ហាហិរញ្ញវត្ថុ តែត្រូវបានគាត់ប្រាប់ថាគ្រួសារគាត់មិនពេញចិត្តខ្ញុំព្រោះខ្ញុំគ្មានផ្ទះ គ្មានលុយ គ្មានឡាន គ្មានមុខរបរ។ ខ្ញុំទទួលស្គាល់ថាការមិនពេញចិត្តនេះគឺត្រូវព្រោះអ្វីដែលខ្ញុំមានពេលនោះជារបស់គ្រួសារទាំងអស់ ខ្ញុំទើបតែចាប់ផ្តើមរៀនឆ្នាំទី២ប៉ុណ្ណោះ។ ខ្ញុំបានប្រែក្លាយជាមនុស្សម្នាក់ដែលងប់ងល់នឹងការរកស៊ីបំផុតដើម្បីអោយខ្លួនសមនឹងគេ។ តែខ្ញុំហាក់ដូចជាកាន់តែអស់សង្បឹមនឹងបន្តទៅទៀត ព្រោះអ្នកមានដែលគេរកសុទ្ធតែជាកូនអ្នកលក់ឡានធំៗនៅក្នុងស្រុក។ ក្រោយខ្ញុំមានអ្វីគ្រប់យ៉ាងទាំងមុខរបរនិងហិរញ្ញវត្ថុ ក៏សម្រេចមានទំនាក់ទំនងជាមួយនារីម្នាក់សាមញ្ញនិងល្អខ្លាំងសម្រាប់ខ្ញុំ ប៉ុន្តែសៀវភៅមួយនេះត្រូវបានបញ្ចប់ត្រឹមគ្រួសារម្តងទៀតព្រោះខ្ញុំអាយុប្អូនគាត់។ ក្រោយមកខ្ញុំបានជួបនារីម្នាក់ទៀតដែលល្អនិងសាកសមនឹងខ្ញុំ។ គាត់ជាមនុស្សម្នាក់ដែលធ្វើអោយខ្ញុំមានអារម្មណ៌ស្ងប់និងសុវត្ថិភាពពេលមានវត្តមានគាត់នៅជិត។ គាត់ជាបុគ្គលម្នាក់ដែលខ្ញុំចង់មើលថែនិងផ្តល់ភាពកក់ក្តៅដែលគាត់ត្រូវការ។ ខ្ញុំនឹងគាត់តបសារគ្នារាល់ថ្ងៃក្នុងនាមជាមិត្ត ខ្ញុំគិតថានាងបានដឹងពីចិត្តរបស់ខ្ញុំចំពោះនាង ប៉ុន្តែខ្ញុំនៅតែមិនអាចស្មានយល់ពីនាងបាន។ ត្រឹមខ្លាចមិនហ៊ានបោះជំហានទៅមុខព្រោះតែខ្លាចការបដិសេធម្តងទៀត ខ្ញុំបានព្យាយាមម្តងហើយម្តងទៀតប៉ុន្តែនៅតែមិនអាចដើរចេញពីភាពភ័យខ្លាចនៃស្រមោលខ្មៅ។ តើខ្ញុំគួរធ្វើបែបណាដើម្បីជំនះភាពភ័យខ្លាចមួយនេះ?
ធ្លាប់ជួបមនុស្សដែលអ្នកតែងតែប្រាថ្នាអត់? យើងធ្លាប់តែស្រឡាញ់មនុស្សម្នាក់ហើយ ចូលចិត្តស្រឡាញ់ម្នាក់ហ្នឹងក្នុងរូបភាពនៃការស្រម៉ៃរបស់ខ្លួនឯង ដែលយើងហៅថា "Falling in love with the idea of the person"។ ប៉ុន្តែអ្នកធ្លាប់គិតអត់ថាមនុស្សដែលអ្នកសម្រម៉ៃក្នុងខួរក្បាលហ្នឹង អាចនឹងជាមនុស្សពិតប្រាកដក្នុងជីវិតពិត? សង្ឃឹមតិចណាស់មែនអត់? អ្នកក៏ធ្លាប់ស្រម៉ៃថា បើម្នាក់ហ្នឹងចេះសួរសុខទុក្ខយើងរាល់ថ្ងៃ បារម្ភ ផ្ដល់ក្ដីស្រឡាញ់ នាំយើងញ៉ាំអីដែលយើងចូលចិត្ត សួរនាំពីអ្វីគ្រប់យ៉ាងដែលយើងចង់បាន លើកទឹកចិត្តយើងរហូតក្នុងការងារ ឬអ្វីដែលយើងធ្វើ...មិនដឹងយើងស្រឡាញ់ម្នាក់ហ្នឹងប៉ុណ្ណាទេ។ ជឿអត់ថាការស្រម៉ៃមួយហ្នឹងក្លាយជាការពិត? មិនដឹងថាទេវតាទើបតែស្ដាប់ឮពាក្យបន់ស្រន់របស់ខ្ញុំឬយ៉ាងណាទេ ប៉ុន្តែខ្ញុំក៏បានជួបម្នាក់នោះ។ គេមិនមែនស្រឡាញ់តែខ្ញុំទេ គេយកចិត្តទុកដាក់ទាំងគ្រួសារខ្ញុំ គេល្អមករហូត ព្រោះមិនមែនជាសកម្មភាពដែលយើងធ្លាប់ឃើញមនុស្សប្រុសល្អដាក់យើងតែដំបូងទេ។ គេបន្តសកម្មភាពនោះច្រើនខែណាស់។ ពេលវេលាចេះតែដើរទៅមុខ ទង្វើរបស់គេមិនមែនខ្សោយទៅៗទេ ប៉ុន្តែគេកាន់តែល្អជាងមុន កាន់ធ្វើឲខ្ញុំមានអារម្មណ៍ថា ម្នាក់នេះខុសពីអ្នកដទៃ។ ខ្ញុំចាប់អារម្មណ៍ដឹងថាគេជា មនុស្សដែលខ្ញុំតែងតែប្រាថ្នា ជាមនុស្សដែលខ្ញុំហៅថា "idea of the person I love"។ ពេលដែលខ្ញុំដឹងហើយ ខ្ញុំបានផ្ដល់ឱកាសឲខ្លួនឯងបើកចិត្តទទួលយកគេ ព្រោះខ្ញុំមានអារម្មណ៍ថា ខ្ញុំនិងគេដូចជា 2 broken souls ជួបគ្នាចឹង។ ខ្ញុំគិតថាដល់ពេលដែលអាចសាកទៅជិតគេជាងនេះ ស្គាល់ពីគេជាងនេះ ទើបពួកយើងបានជួបគ្នានៅក្រៅ។ ការដែលជួបគ្នានៅក្រៅ គេក៏នៅតែល្អចឹង និយាយទៅដូច បានជួបការស្រម៉ៃខ្លួនឯងក្នុងជីវិតពិតចឹង។ តែអ្នកទាំងអស់គ្នាដឹងថាចម្លែកម៉េចអត់? អារម្មណ៍ខ្ញុំ!! គឺវា!! អត់មាន😞។ ឲនិយាយថាម៉េចទៅ?? ខ្ញុំប្រហែលជាអត់ស្រឡាញ់គេទេ!! ហើយអ្នកអានឆ្ងល់អត់ ថាម៉េចអត់ស្រឡាញ់បើល្អចឹងហើយ?? ខ្ញុំឆ្លើយអត់ចេញទេ។ គ្រាន់តែដឹងថាខ្ញុំបានប្រើពេលវេលា ព្យាយាមស្រឡាញ់គាត់ ព្រោះខ្ញុំដឹងក្នុងចិត្តថាគាត់ជាមនុស្សដ៏សែនល្អ ហើយខ្ញុំមិនដឹងពេលណាបានជួបមនុស្សល្អដូចគាត់ទៀតទេ។ ខ្ញុំចាប់ផ្ដើមកុហកខ្លួនឯង ថាប្រហែលជាមិនទាន់ស្រឡាញ់ ឬត្រូវការពេលបន្តិចទៀត...។ ប៉ុន្តែខ្ញុំអាត្មានិយមណាស់! បើអត់ស្រឡាញ់គេហើយ ម៉េចមិនប្រាប់គេ? ខ្ញុំអត់ទាន់ចង់បដិសេធព្រោះខ្ញុំចង់ស្រឡាញ់គេវិញដូចគ្នា។ អ្នកណាចង់បោះចោលមនុស្សល្អចឹង? មកដល់ពេលហ្នឹងទើបយល់ថាទេវតាឆ្លើយតបហ្នឹងការប្រាថ្នារបស់ខ្ញុំ ដោយឲខ្ញុំជួបមនុស្សក្នុងក្ដីស្រម៉ៃ ប៉ុន្តែខ្ញុំភ្លេចគិតថា ស្នេហាមិនមែនស្រឡាញ់តែម្ខាងទេ។ ខ្ញុំតែងសុំឲជួបមនុស្សដែលស្រឡាញ់ខ្ញុំ ប៉ុន្តែ ខ្ញុំមិនដែលធ្លាប់ប្រាថ្នាឲជួបមនុស្សដែលខ្លួនស្រឡាញ់ទេ។ យើងពិតជាមិនអាចព្រោះតែគេជាមនុស្សល្អ ត្រូវកុហកគេ និងកុហកខ្លួនឯងដើម្បីបោកប្រាស់ក្ដីស្រឡាញ់របស់គេទេ។ ចុងក្រោយគឺខ្ញុំសម្រេចចិត្ត និយាយការពិត ព្រោះទោះយូរប៉ុណ្ណាក៏មិនអាចឲចិត្តនេះស្រឡាញ់គេ ដូចដែលគេស្រឡាញ់ខ្ញុំដែរ។ ពួកយើងមាននិស្ស័យត្រឹមស្គាល់ បេះដូងគ្នា តែក៏មិនបានមានពេលវេលានៅក្បែរ ថែរក្សាយូរដែរ។ ខ្ញុំដឹងថាមនុស្សល្អមិនងាយរកបាន ប៉ុន្តែព្រោះតែអ្នកជាមនុស្សល្អ ខ្ញុំរឹតតែចង់ឲអ្នកជួបនឹងមនុស្សដែលអាចផ្ដល់ក្ដីស្រឡាញ់ឲអ្នកវិញដូចគ្នា។ និយាយដល់ចំណុចនេះទើបដឹងថា ក្ដីស្រឡាញ់គឺឋិតនៅលើយើងខ្លួនឯង វាអត់ឋិតនៅលើទង្វើរបស់ម្ខាងទៀតទេ ព្រោះមិនថាគេល្អយ៉ាងណា អាក្រក់យ៉ាងណា, បើស្រឡាញ់គឺស្រឡាញ់ បើអត់គឺអត់ហើយ។ រឿងនេះដូច តួឯកស្រី បដិសេធតួរងប្រុសចឹង។ អ្នកមើលឆ្ងល់ណាស់ម៉េចតួឯកស្រី មិនស្រឡាញ់តួរងប្រុសហ្នឹងចឹង ទាំងដែលតួរងប្រុសលះបង់គ្រប់យ៉ាង ហើយល្អគ្រប់10។ ពេលនេះខ្ញុំយល់អារម្មណ៍ហ្នឹងហើយ គ្រាន់តែរឿងខ្ញុំគ្មានតួឯកប្រុសទេ ហើយក៏មិនដឹងថា ថ្ងៃក្រោយតួឯកប្រុស ចេញមុខឲអ្នកទាំងអស់គ្នាអានឬក៏អត់ដែរ។ ដឹងត្រឹមថា I feel stupid for letting a good guy go, but at least I don't lie to anybody.
I really wish that was from you #KJ0227, You know We both follow “ Knong Jit ”. Cuz when we were on phone, you told me that you saw me follow this page already. And Since the day you’ve left, I keep checking every post if there is sth from you to me. Well…. Everyday, I still feel like sh*t without you being around and you know it clearly HOW HARD IT COULD BE FOR ME !! I MISS US !! I’LL ALWAYS LOVE YOU !!
I know we started from stranger and now we also ended up as a stranger again. But before we ended up, you said you love me so much, you said I am a precious thing you have ever had, and look at us now you’re happy with someone new and you broke me into pieces. I used my pure intention yet you used your feeling to play with my pure heart:/ I am just not good to talk it out, but this time I feel dead inside, You made me think all guys are bad just like you. First you did goo to me, after I fell for you, you started breaking me. And now I just hope you will be doing alright after I’m gone, and also hope I will forget you as fast as I could:/
"ការស្រលាញ់ដែរចេញពីចិត្ត គឺជាអារម្មណ៍នៃការផ្តល់អោយ ផ្តល់អោយដោយចេញពីចិត្តដោយមិនមានការទាមទារពីភាគគីម្ខាងទៀតទេ ដូចជាការគោរព ការទុក្ខចិត្ត ការបារម្ភ... " ទាំងនេះគឺជាពាក្យដែរខ្ងុំនិយាយប្រាប់ទៅ មនុស្សម្នាក់ដែរសួរខ្ងុំថា "what is love". ទោះបីជាពេលនេះពួកយើងលែងជាអ្វីនឹងគ្នា ប៉ុន្តែការផ្ដល់ឱ្យរបស់ខ្ញុំចំពោះអ្នកនៅតែមាន ខ្ញុំមិនដែលខឹង ស្អប់ រឺក៏គុំគួនអ្នកឡើយទោះបីជាអ្នកដៀលខ្ងុំតាមរយះ status share or story ដោយការយល់ច្រលំលើទង្វើរបស់ខ្ងុំក៏ដោយ. បើសួរនៅអាណិត ស្រលាញ់ទេ អារម្មណ៍នេះនៅតែមាន តែខ្ងុំមិនអាចបកក្រោយទេ ព្រោះចង់ឃើញអ្នកនៅជាមួយមនុស្សដែរល្អជាងខ្ងុំ ចំពោះខ្ងុំបានត្រឹមធ្វើជាសង្សារ និងបានលឺពាក្យថា I feel love when I'm with you and I never feel this with anyone before គឺគ្រប់គ្រាន់ហើយ. អ្នកប្រហែលជាគិតថាខ្ងុំអត់ដែរស្រលាញ់អ្នកទេបានជាខ្ងុំកាត់ចិត្តបានលឿនយ៉ាងនេះ ប៉ុន្តែផ្ទុយទៅវិញខ្ងុំគ្រាន់តែទទួលការពិតថាពួកយើងមិនអាចនៅជាមួយគ្នាបាន រួចទទួលយកការឈឺចាប់ទាំងអស់ ហើយក៏រំសាយម្តងបន្តិចៗតាមតែអាចធ្វើបាន បែបនេះហើយបានជាអារម្មណ៍របស់ខ្ងុំមិននៅជាប់ជុំពាក់នឹងអតីតកាល